បរទេស៖ កីឡាករ Wilfried Zaha អាចនឹងវិលត្រលប់មកកាន់ក្លឹប Crystal Palace វិញ ក្រោយទើបតែចាកចេញដោយគ្មានតម្លៃខ្លួនបានតែមួយឆ្នាំប៉ុណ្ណោះ។
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាកីឡាកររូបនេះបានក្លាយជាប្រធានបទក្នុងការចរចាខ្ចីជើងរវាងក្លឹប Crystal Palace និងក្លឹប Galatasaray។ ក្លឹបជើងឯកនៅទួរគីទាមទារតម្លៃ ៩លានផោនសម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍ ប៉ុន្តែត្រូវចាំមើលថាខាងក្លឹប Crystal Palace នឹងហ៊ានចំណាយអត់៕