Chelsea ខិតជិតក្នុងការផ្ទេរយកកីឡាករឆ្នើមរបស់ក្លឹប Wolves

បរទេស​៖ នេះបើយោងតាមការចេញផ្សាយពីប្រភពជាច្រើនបានអោយដឹងថាក្លឹប Chelsea បានខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Wolves និងជម្រើសជាតិព័រទុយហ្គាល់កីឡាករ Pedro Neto ហើយ។

Pedro Neto Wolves 2023-24

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្រោមការដឹកនាំរបស់លោក Gary O’Neil កាលពីរដូវកាលមុន ហើយគាត់ក៏មានព័ត៌មានចចាមអារ៉ាមជាមយយនឹងក្លឹប Tottenham និង Manchester United ផងដែរ ប៉ុន្តែមើលទៅគាត់ប្រហែលជាត្រុវចុះហត្ថលេខាទៅចូលរួមជាមួយនឹងក្លឹប Chelsea ជាមួយនឹងតម្លៃ ៦៣លានអឺរ៉ូ៕

Previous articleCrystal Palace បន្តបដិសេធនៅសំណើរទី២ របស់ក្លឹប Newcastle
Next articleកីឡាករ Wilfried Zaha ទំនង់ជាអាចវិលត្រលប់មកកាន់ Premier League វិញ