បរទេស៖ នេះបើយោងតាមការចេញផ្យាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Dominic Solanke។
ក្លឹប Bournemouth យល់ព្រមលក់ក្នុងតម្លៃ ៦៥លានផោន ខណៈតម្លៃមួយនេះបានក្លាយជាកំណត់ត្រាទិញកីឡាករថ្លៃបំផុតរបស់ Spurs និងជាកំណត់ត្រាលក់កីឡាករថ្លៃជាងគេរបស់ Bournemouth ដូចគ្នា។ កីឡាករ Solanke នឹងចុះហត្ថលេខាទៅលើកុងត្រារយៈពេល ៦ឆ្នាំជាមួយនឹងក្លឹប Tottenham៕