លឺថាក្លឹប Man Utd ចាប់អារម្មណ៍កីឡាកររបស់ក្លឹប Barcelona

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបបិសាចក្រហមបានសម្លឹងឃើញការចុះហត្ថេលេខារយកកីឡាករ Raphinha ពីក្លឹប Barcelona នៅរដូវក្តៅនេះ ខណៈដែលពួកគេពិចារណាក្នុងការចែកផ្លូវជាមួយកីឡាករ Antony និង Jadon Sancho។ ក្លឹបយក្សកាតាឡានត្រូវការដាក់លក់កីឡាករ ដើម្បីអាចចុះឈ្មោះកីឡាករដែលពួកគេទិញចូលបាននៅរដូវក្តៅនេះ។ ប្រសិនជាក្លឹបនៅ Premier League យល់ព្រមនៅតម្លៃ ៦០លានអឺរ៉ូដែលទាមទារ នោះក្លឹប Barca អាចនឹងពិចារណាក្នុងការលក់កីឡាករសញ្ជាតិប្រេស៊ីល។

GFX Antony Jadon Sancho 2023-24

កីឡាករ Raphinha ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Al-Nassr នៅ Saudi Pro League ទោះបីជាយ៉ាងណាក៏ដោយអតីតកីឡាកររបស់ក្លឹប Leeds បានបញ្ជាក់ថាគាត់មិនមានផែនការក្នុងការចាកចេញពី Camp Nou នៅក្នុងរដូវក្តៅនេះទេ បើទោះបីជាគាត់ត្រូវកាត់បន្ថយពេលវេលាលេងនៅក្លឹបចាប់តាំងពីកីឡាករ Lamine Yamal បង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន។ កីឡាករ Antony ក៏ទទួលបាការចាប់អារម្មណ៍ពីសំណាក់ដែលក្លឹប Ronaldo កំពុងលេង ហើយ Sport បានបន្ថែមទៀតថាគាត់កាន់តែខិតជិតក្នុងការចាកចេញពី Old Trafford ខណៈក្លឹបម្ចាស់ជើងឯង Ligue 1 គឺក្លឹប Paris Saint-German ក៏បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Sancho ផងដែរ។

Raphinha

មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី៣០ ខែសីហា ក្លឹប Barcelona មានបំណង់ចង់នាំយកកីឡាករថ្មីមកកាន់ក្លឹប ខណៈដែលពួកគេកំពុងសម្លឹងរកមើលការផ្ទេរកីឡាករ Nico Williams របស់ក្លឹប Athletic Club និងខ្សែបម្រើស្លាប Kingsley Coman របស់ក្លឹប Bayern Munich ប៉ុន្តែទោះជាយ៉ាងណាការចុះហត្ថលេខាថ្មីបន្ថែមទៀតនឹងអាចធ្វើទៅបានលុះត្រាតែមានការលក់ចេញនៅកន្លែងមួយចំនួន ដែលនេះបានផ្តល់ក្តីសង្ឃឹមសម្រាប់ក្លឹប United ក្នុងការនាំយកកីឡាករ Raphinha មកកាន់អង់គ្លេស។

Raphinha Barcelona

ក្រុមរបស់ Erik ten Hag នឹងចាប់ផ្តើមយុទ្ធនាការ Premier League ឆ្នាំ២០២៤-២៥ របស់ពួកគេនៅថ្ងៃសុក្រ ដោយពួកគេត្រូវប៉ះជាមួយក្រុម Fulham ខណៈក្រុមលោក Hansi Flick ជួបនឹងក្លឹប Valencia មួយថ្ងៃក្រោយមកក្នុងការប្រកួតបើកឆាក La Liga របស់ពួកគេ។ វានៅតែត្រូវមើលថាតើ Raphinha នឹងបង្ហាញខ្លួនក្នុងការប្រកួតដំបូងនៃរដូវកាលថ្មីរបស់ Barca ដែរឬទេ៕

Previous articleក្លឹបនៅអាមេរិក ចង់បានខ្សែប្រយុទ្ធជើងចាស់ Jamie Vardy
Next articleក្លឹប Man Utd អាចទិញកីឡាករ Manuel Ugarte ក្នុងលក្ខខណ្ឌតែ ៣យ៉ាងនេះ