បរទេស៖ អនាគតរបស់កីឡាករ Osimhen នៅតែជាប្រធានបទក្តៅ មុនឈានដល់សប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ខ្សែប្រយុទ្ធរូបនេះបានសុំចាកចេញពីក្លឹប Napoli ហើយគាតក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Chelsea ក្នុងកិច្ចព្រមព្រៀងមួយដែលនឹងឃើញកីឡាករ Romelu Lukaku ផ្ទេរមកកាន់ក្លឹបនៅអ៊ីតាលីវិញ។
Chelsea បានចុះហត្ថលេខាលើកីឡាករជាច្រើនរួចទៅហើយនៅរដូវក្តៅនេះ រួមមានកីឡាករ Pedro Neto, Kiernan Dewsbury-Hall, Marc Guiu និង Filip Jorgensen ប៉ុន្តែហាក់ដូចជាពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចំណាយរទៀត។ អតីតកីឡាករ Didier Drogba និង John Obi Mikel ក៏ហាក់ដូចជាកំពុងព្យាយាមជួយក្រុមតោខៀវឈានដល់គោលដៅកំពូលរបស់ពួកគេផងដែរ ខណៈដែលអ្នកទាំងពីរបានទាក់ទងជាមួយ Osimhen រួចហើយ។
John Obi Mikel ជឿជាក់ថា Osimhen នឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅ Stamford Bridge ។ គាត់បាននិយាយថា៖ “យើងចង់បាននរណាម្នាក់ដែលអាចបញ្ចប់ទីបាន។ ជានរណាម្នាក់ដែលដូចទៅនឹងកីឡាករ Erling Haaland នោះគឺជាអ្វីដែល Victor Osimhen នឹងនាំយកមកអោយក្លឹប Chelsea ។ ខ្ញុំសង្ឃឹមថាទីបំផុតអ្នកគាំទ្រ Chelsea នឹងឃើញគាត់មកក្លឹបយើង។ ខ្ញុំនឹងធ្វើអោយប្រាកដថា ខ្ញុំនឹងផ្ញើរសារទៅគាត់ និងទូរស័ព្ទទៅគាត់ ធ្វើឱ្យប្រាកដថាក្លឹប Chelsea គឺជាអាទិភាពកំពូលរបស់គាត់ ប៉ុន្តែវាហាក់ដូចជាគាត់ស្រលាញ់ក្លឹប ហើយចង់មក Chelsea។ ខ្ញុំប្រាកដថាគាត់មានក្លឹបធំៗជាច្រើនចង់ចុះហត្ថលេខាលើគាត់ ប្រសិនបើយើងអាចធានាបានការចុះហត្ថលេខាយកគាត់ វាជារឿងដ៏អស្ចារ្យសម្រាប់ក្លឹប។ គាត់ជាអ្នកដែលអាចរកគ្រាប់បាល់ឲ្យយើង ហើយនោះជាអ្វីដែលយើងត្រូវការក្នុងពេលនេះ។ ជាបុរសដ៏អស្ចារ្យម្នាក់ ជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយខ្ញុំពិតជាសង្ឃឹមថាគាត់នឹងមកកាន់ក្លឹបយើង ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យប្រាកដថាវានឹងកើតឡើងដែរ។ Didier ក៏កំពុងនិយាយជាមួយគាត់ដែរ ដោយចែករំលែកគំនិតផ្ទាល់ខ្លួនរបស់គាត់ និងអ្វីដែលក្លឹបមានន័យចំពោះយើង។ ពួកយើងចង់ឃើញ Victor មកកាន់ក្លឹប”។
I love the way Mikel Obi keeps marketing Victor Osimhen to Chelsea both personally and on social media, you will just know he’s a big fan both of the player and his former club, Chelsea. pic.twitter.com/EgXk6qD6Wk
— SportsDokita (Odogwu ☝️) (@Sports_Doctor2) August 13, 2024
ភ្នាក់ងាររបស់ Osimhen ធ្លាប់បានបដិសេធចំពោះការរំពឹងទុកថា ខ្សែប្រយុទ្ធអាចចូលរួមជាមួយ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែការចាកចេញនៅរដូវក្តៅហាក់ដូចជាពន្លឺ។ ខ្សែប្រយុទ្ធរូបនេះសង្ឃឹមថាអនាគតរបស់គាត់អាចនឹងត្រូវដោះស្រាយអោយបានឆាប់ជាមួយនឹងក្លឹប Napoli ខណៈពួកគេនឹងចាប់ផ្តើមការប្រកូតរដូវកាលថ្មីនៅ Serie A នាថ្ងៃអាទិត្យនេះជាមួយក្រុម Verona៕