បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានបញ្ជាក់ថាប្រធានក្រុម Bruno Fernandes បានចុះហត្ថលេខាទៅលើកុងត្រាថ្មី ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ជាមួយនឹងជម្រើសបន្ថែមដល់ឆ្នាំ២០២៨។
កីឡាករ Bruno Fernandes បាននិយាយថា៖ “ខ្ញុំនឹងមិនបានចុះហត្ថលេខាលើកិច្ចសន្យានេះទេ ប្រសិនបើខ្ញុំមិនជឿថា ពេលវេលាដ៏ល្អបំផុតរបស់ខ្ញុំនៅពេលពាក់អាវរបស់ក្លឹប Man Utd នឹងមកដល់។ ការពិភាក្សារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំបាល់ទាត់ និងអ្នកគ្រប់គ្រង វាច្បាស់ណាស់ថាតើអ្នកគ្រប់គ្នាប្ដេជ្ញាចិត្តយ៉ាងណាក្នុងការតស៊ូដណ្ដើមពានរង្វាន់ធំៗនៅប៉ុន្មានឆ្នាំខាងមុខ”៕