ទោះទទួលបានសំណើរដ៏ធំពីក្លឹប Al-Ahli ក៏កីឡាករ Ivan Toney នៅតែប្រកាសជំហមួយនេះដដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Al-Ahli បានផ្តល់នៅសំណើរកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ១៨លានអឺរ៉ូក្នុងមួយរដូវកាលសម្រាប់កីឡាករ Toney។ សំណើរដ៏ធំនេះ បានគូសបញ្ជាក់ពីមហិច្ឆតារបស់លីគនៅអារ៉ាប៊ីសាអូឌីតក្នុងការនាំយកកីឡាករដែលមានទេពកោសល្យកំពូលពីលីគនៅតំបន់អឺរ៉ុប ខណៈដែលពួកគេបន្តពង្រឹងការប្រកួតប្រជែងក្នុងលីគរបស់ខ្លួន។ ការផ្តល់ជូននេះត្រូវបានគេរាយការណ៍ថាបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់កីឡាករ Toney ខណៈដែលកីឡាករនៅតែបើកចំហសម្រាប់ការប្រកួតប្រជែងថ្មី បន្ទាប់ពីគាត់បានបង្ហាញពីទម្រង់លេងដ៏ល្អរបស់ន្លួននៅឯកីឡដ្ឋាន Gtech ។

Thomas-Frank

ដោយនៅសល់កុងត្រាតែមួយឆ្នាំទៀត ក្លឹប Brentford បានប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយទាក់ទងនឹងអនាគតរបស់កីឡាករ Toney។ វាត្រូវបានរាយការណ៍ថាក្លឹប Brentford បានបន្តទម្លាក់តម្លៃទាមទារសម្រាប់ខ្សែប្រយុទ្ធរូបនេះពី ៦០លានផោន មកត្រឹមតែ ៣០លានផោនប៉ុណ្ណោះ ដែលវាបង្ហាញអោយឃើញអំពីឆន្ទៈក្នុងការពិចារណាទៅលើសំណើរផ្ទេរយកគាត់នារដូវក្តៅនេះ ដើម្បីចៀសវាងការ់បាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។

ទោះបីជាមានការរំពឹងទុកជាបន្តបន្ទាប់ជុំវិញអនាគតរបស់ Toney ក៏ដោយ ក៏អ្នកចាត់ការទូទៅរបស់ Brentford លោក Frank នៅតែមានការតាំងចិត្ត និងជំនឿថាខ្សែប្រយុទ្ធរូបនេះនឹងបន្តស្នាក់នៅជាមួយក្លឹបសម្រាប់រដូវកាលខាងមុខនេះ ហើយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky Sports គាត់បានបង្ហាញភាពសុទិដ្ឋិនិយមរបស់គាត់អំពីការរក្សាទុកកីឡាករកំពូលរបស់ខ្លួន។

លោក Frank បាននិយាយថា៖ “មានការពិភាក្សាជាច្រើនអំពី Ivan អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែសូមនិយាយត្រឹមរយៈពេល៦ខែចុងក្រោយនេះ ថាតើគាត់នឹងចាកចេញនៅរដូវក្តៅនេះឬអត់។ រហូតមកដល់ពេលនេះគាត់នៅតែជាកីឡាករ Brentford ដូច្នេះខ្ញុំគិតថាយើងកាន់តែខិតទៅជិតដែលថាគាត់នៅតែជាកីឡាកររបស់ Brentford។ ខ្ញុំកាន់តែរំភើបព្រោះគាត់ជាកីឡាករកំពូល ហើយខ្ញុំចូលចិត្តធ្វើការជាមួយ Ivan – យើងមាន ទំនាក់ទំនងដ៏អស្ចារ្យ នោះជាអ្វីដែលខ្ញុំគិតថា គាត់នឹងក្លាយជាកីឡាករ Brentford បន្ទាប់ពីខែកញ្ញា”។

ទោះជាយ៉ាងណាក៏ដោយ ក្តីប្រាថ្នារបស់ Toney ហាក់ដូចជាមិនមែនជាការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថាគោលដៅចម្បងរបស់គាត់គឺដើម្បីចូលរួមជាមួយក្លឹបកំពូលមួយរបស់ Premier League ។

ក្លឹប Tottenham Hotspur ធ្លាប់មានព័ត៌មានចចាមអារ៉ាមយ៉ាងខ្លាំងផ្សារភ្ជាប់ជាមយយនឹងការផ្ទេរយកកីឡាករ Toney មុនពេលពួកគេចុះហត្ថលេខាយកកីឡាករ Dominic Solanke ។ ក្លឹប Arsenal ក៏បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ប៉ុន្តែ​មិនទាន់មានការដាក់សំណើរជាក់លាក់ណាមួយនោះទេ។

ក្លឹប Manchester United និង Chelsea ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តាម​ដាន​ស្ថានការណ៍​របស់កីឡាករ Toney ខណៈ​ក្លឹប​ទាំង​ពីរ​ស្វែង​រក​ការ​ពង្រឹង​បន្ថែមនៅតំបន់ប្រយុទ្ធ​របស់​ខ្លួន។ ពាក្យចចាមអារ៉ាមថាក្លឹបទាំងនេះកំពុងស្វែងរកលទ្ធភាពនៃការធានា Toney លើកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញផ្តាច់នៅរដូវកាលក្រោយ។ កត្តាទាំងនេះគឺដោយសារតែក្លឹបបិសាចក្រហម និងតោខៀវត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែវានៅតែត្រូវបានមើលឃើញថាតើក្លឹប Brentford នឹងរីករាយជាមួយសំណើបែបនេះឬយ៉ាងណា។

Brentford FC v Newcastle United - Premier League

សម្រាប់ពេលនេះ Toney នៅតែជាកីឡាករ Brentford ដោយផ្តោតទាំងស្រុងលើទំនួលខុសត្រូវរបស់គាត់ជាមួយក្លឹប។ គាត់ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងការប្រកួតបើកឆាករបស់ Brentford សម្រាប់ដូវកាល ២០២៤-២៥ ជាមួយនឹងក្រុម Crystal Palace នៅថ្ងៃអាទិត្យ។ ប៉ុន្តែនៅពេលដែលទីផ្សារដោះដូរកីឡាករខិតជិតដល់ពេលបិទ វានៅតែត្រូវមើលថាតើ Brentford អាចរក្សាខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេបាន ឫយ៉ាងណា៕

Previous articleBellingham និយាយអំពី Mbappe ក្រោយចប់ការប្រកួតជាមួយ Atalanta
Next articleនាយកផ្នែកកីឡារបស់ Arsenal ធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សារឿង Merino