បរទេស៖ ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះបានស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Arsenal សម្រាប់ទីផ្សារដោះដូរកីឡាករជាច្រើនដងរួចមកហើយ នៅពេលនេះក្លឹបត្រៀមខ្លួនរួចរាល់ក្នុងការចុះហត្ថលេខាយករូបគាត់។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថានាយកផ្នែកកីឡាលោក Edu បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញនៅសប្តាហ៍នេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Arsenal ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះ ខណៈកីឡាករ Merino ក៏បានបញ្ជាក់ំអំពីបំណង់ចង់មកចូលរួមជាមួយក្រុមលោក Arteta ដូចគ្នា។ លក្ខខណ្ឌផ្ទាល់ខ្លួនរវាងកីឡាករ និងក្លឹប Arsenal មិនត្រូវបានរំពឹងថាជាឧបសគ្គនោះទេ។
ទន្ទឹមនឹងនេះដែរក្លឹប Real Sociedad កំពុងតែស្ទាក់ស្ទើរជាមួយលក្ខខណ្ឌដែលអាចបាត់បងកីឡាករ Merino។ ខ្សែបម្រើរូបនេះនៅសល់កុងត្រាតែ ១២ខែទៀតប៉ុណ្ណោះ ហើយបើទោះបីជាក្លឹបខិតខំប្រឹងប្រែងចង់អោយគាត់បន្តស្នាក់នៅក៏ដោយ ក៏វាហាក់បីដូចជាចិត្តរបស់កីឡាករ Merino បានផ្ទេរទៅកាន់ប្រទេសអង់គ្លេសរួចទៅហើយ។ នកតំណាងរបស់គាត់ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងដល់ La Real អំពីបំណង់របស់គាត់ក្នុងការទៅចូលរួមជាមួយក្លឹប Arsenal ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ក្លឹបអេស្ប៉ាញក្នុងការរក្សាគាត់។ ជាមួយនឹងកុងត្រាដែលជិតនឹងផុតផងនោះ ពួកគេអាចនឹងត្រូវបង្ខំចិត្តលក់កីឡាករនៅរដូវក្តៅនេះ ជាជាងបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
យុទ្ធសាស្ត្រក្នុងការដោះដូរកីឡាកររបស់ក្លឹប Arsenal នៅក្នុងរដូវក្តៅនេះ ត្រូវបានគណនាយ៉ាងច្បាស់ទាក់ទង់នឹងការនាំយកកីឡាករថ្មីចូល និងការលក់កីឡាករចេញ។ ការវិធិសាស្ត្រនេះក៏អាចនឹងយកមកប្រើសម្រាប់ការចរចាផ្ទេរកីឡាករ Merino ផងដែរ ដោយក្លឹប Arsenal នឹងធ្វើការលក់នៅកីឡាករម្នាក់ចេញ មុនពេលពួកគេដំណើរកាលផ្ទេរនៅក្នុងដំណាក់កាលចុងក្រោយ។ នៅក្នុងករណីរបស់ Merino កីឡាករដែលទំនង់ជាត្រូវក្លឹប Arsenal លក់ចេញនោះ គឺកីឡាករ Eddie Nketiah។ ទោះបីជាសំណើផ្ទេរទៅកាន់ Marseille បានបរាជ័យក៏ដោយ ក៏នៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំពីសំណាក់ក្លឹប Bournemouth ។
អាជីពបាល់ទាត់របស់កីឡាករ Merino បានធ្វើអោយមានការចាប់អារម្មណ៍ជាបន្តបន្ទាប់នៅទូទាំងទ្វីបអឺរ៉ុប។ បន្ទាប់ពីបានឆ្លងកាត់ជួរយុវជននៅក្លឹប Osasuna គាត់បានផ្លាស់ទៅក្លឹប Borussia Dortmund មុនពេលចូលរួមជាមួយក្លឹប Newcastle United ក្នុងឆ្នាំ២០១៧ ។ ពេលវេលារបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League គឺមានរយៈពេលខ្លី ប៉ុន្តែមានតម្លៃព្រោះវាផ្តល់ឱ្យគាត់នូវការនៅភាពរិកចម្រើនក្នុងអាជីព ហើយវាក៏ជាអត្ថប្រយោជន៍មួយសម្រាប់គាត់ប្រសិនជាគាត់ទៅចូលរួមជាមួយក្លឹប Arsenal៕