ក្លឹបនៅអ៊ីតាលីបង្ហាញការចាប់អារម្មណ៍ចង់បានកីឡាករ McTominay

បរទេស៖ សំណើរជាច្រើនរបស់ក្លឹប Fulham ក្នុងការផ្ទេរកីឡាករសញ្ជាតិស្កុតឡេនត្រូវបានបដិសេធ ហើយពេលនេះអាចនឹងត្រូវបាត់បង់ឪកាសដោយក្លឹប Napoli ទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាអ្នកចាត់ការលោក Antonio Conte បាននិយាយថាគាត់ចង់នាំយកខ្សែបម្រើរូបនេះមកកាន់ Serie A បន្ទាប់ពីកីឡាករ McTominay បានផ្តល់ភ្លើងខៀវក្នុងការចាកចេញពីក្លឹប United នៅរដូវក្តៅនេះ។ ប្រភពបន្ថែមពីសារព័ត៌មាន The Telegraph បានអោយដឹងថាក្លឹប Napoli អាចនឹងដាក់សំណើរខ្ចីជើងកីឡាករ McTominay ខណៈពួកគេមិនចង់បង់ប្រាក់ ២៥លានផោនតាមការទាមទាររបស់ក្លឹប Man Utd។

Scott McTominay Manchester United

កីឡាករ McTominay កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅ Premier League និងតំបន់អឺរ៉ុប ជាមួយនឹងរដូវកាលថ្មិដែលជិតនឹងចាប់ផ្តើម។ ក្លឹប Tottenham ក៏បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៧ឆ្នាំដែលកំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ជាមួយក្លឹប។

គាត់បានបង្ហាញខ្លួនអោយជម្រើសជាតិស្កុតឡេនបាន ៥២ដង ហើយសម្រាប់ក្លឹប Manchester United គាត់បានបង្ហាញខ្លួន ២៥០ដង ដោយស៊ុតបញ្ចូលទីបាន ២៩គ្រាប់ ចាប់តាំងពីឆ្នាំ២០១៧មក។

Scott McTominay Erik ten Hag

គ្រូបង្វឹកលោក Erik ten Hag បានដាក់អោយកីឡាករ McTominay លេងនៅក្នុងការប្រកួត Pre-Season ហើយនឹងអាចហៅគាត់ចួលរួមក្នុងការប្រកួតដំបូងនៅ Premier League ប្រសិនជាការផ្ទេរចេញរបស់គាត់មិនអាចក្លាយជាការពិត៕

Previous articleនាយកផ្នែកកីឡារបស់ Arsenal ធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សារឿង Merino
Next articleSancho មានភាគរយខ្ពស់ក្នុងការស្នាក់នៅ Old Trafford ខណៈក្លឹបមួយនេះកាត់បន្ថយការចាប់អារម្មណ៍