បរទេស៖ អនាគតរបស់កីឡាករ Sancho ហាក់មានពន្លឺនៅក្នុងរដូវក្តៅនេះ ខណៈក្លឹបម្ចាស់ជើងឯកនៅបារាំង PSG កំពុសង្វែងរកការផ្ទេរយកគាត់ពីក្លឹប Manchester United។ ប៉ុន្តែបើយោងតាមកាសែត The Telegraph បានអោយដឹងថាក្លឹបយក្សនៅ Ligue 1 មិនរំពឹងថាអាចបន្តចាប់អារម្មណ៍រូបគាត់ទៀតនោះទេ ដែលមានន័យថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចនឹងត្រូវបង្ខំចិត្តបន្តស្នាក់នៅ និងប្រជែងយកកៅអីនៅក្រោមការដឹកនាំរបស់លោក Erik ten Hag។
កីឡាករ Sancho ត្រូវបានដកចេញក្រុមឈុតធំ បន្ទាប់ពីគាត់បានរិះគន់អ្នកចាត់ការរបស់ក្លឹប Unitd ជាសាធារណៈ ប៉ុន្តែបន្ទាប់មកគាត់ត្រូវបានដាក់អោយខ្ចីជើងទៅកាន់ក្លឹប Borussia Dortmund ហើយគាត់បានត្រលប់មកចូលរួមជាមួយក្រុមលោក Ten Hag វិញ និងបានបង្ហាញខ្លយននៅក្នុងការប្រកួត Pre-Season ផងដែរ។ គាត់នឹងក្លាយជាការគំរាមកំហែងបន្ថែមទៀតនៅក្នុងតំបន់ប្រយុទ្ធ ជាមួយនឹងកីឡាករចំណូលថ្មី Joshua Zirkzee។
កីឡាករ Sancho បានជួយក្រុម Borussia Dortmund ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley កាលពីប៉ុន្មានខែមុន។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ២១ប្រកួតនៅក្របខ័ណ្ឌ Bundesliga និងការប្រកួតកំពូលរបស់អឺរ៉ុបនៅក្នុងពាក់កណ្តាលទីពីរនៃយុទ្ធនាការ ២០២៣-២៤ ។
ជាមួយនឹងកិច្ចសន្យារបស់គាត់នៅសល់រយៈពេល ២ឆ្នាំទៀត កីឡាករ Sancho នៅតែមានពេលវេលាក្នុងការបង្ហាញភាពទាក់ទាញរបស់គាត់នៅ Old Trafford។ ក្លឹបបិសាចក្រហមចាប់ផ្តើមរដូវកាលថ្មីរបស់ Premier League នៅយប់ថ្ងៃសុក្រនេះ ដោយជួបជាមួយនឹងក្លឹប Fulham ហើយ Sancho នឹងសង្ឃឹមថាអាចបង្ហាញខ្លួនផងដែរ៕