បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Matheus Fernandes នឹងមកចូលរួមជាមួយក្លឹប Southampton ខណៈគាត់ជាកីឡាករថ្មីបន្ទាប់ពីចុះហត្ថលេខាយកកីឡាករ Cam Archer និង Lesley Ugochukwu។
កញ្ចប់តម្លៃផ្ទេរជាមួយនឹងក្លឹប Sporting ប្រមាណ ១៨លានអឺរ៉ូ។ លោក Rubén Amorím បានបញ្ជាក់ហើយថា៖ “កីឡាករ Matheus Fernandes នឹងចាកចេញ វាជាការពិត”៕