បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ UOLEsporte Real បានអោយដឹងថាក្លឹប Real Madrid បានទទួលបាននៅសមណើរមានតម្លៃដល់ទៅ ១០០លានអឺរ៉ូ សម្រាប់កីឡាករ Militao ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតដែលមិនបញ្ចេញឈ្មោះ។ ខ្សែការពាររូបនេះបានខកខានរយៈពេលយូរកាលពីរដូវកាលមុន ដោយសារតែគាត់មានរបួស ACL ប៉ុន្តែក្លឹប Real នៅតែបន្តចាត់ទុកគាត់ជាកីឡាករសំខាន់ ជាពិសេសបន្ទាប់ពីការចាកចេញរបស់កីឡាករ Nacho Fernandez ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
Pro League របស់អារ៉ាប៊ីសាអូឌីតក៏បានកំណត់គោលដៅផ្ទេរយកកីឡាករ Vinicius Jr ហើយពួកគេបានដាក់សំណើរកិច្ចព្រមព្រៀងដែលមានតម្លៃលើសពី ១០០០លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករទាំង ២ មិនបានបង្ហាញអំពីបំណង់ក្នុងការផ្ទេរទៅកាន់មជ្ឈិមបូព៌ាឡើយ។
កីឡាករ Militao បានមកចូលរួមជាមួយក្លឹប Madrid តាំងពីឆ្នាំ២០១៩ ហើយបានបង្ហាញខ្លួនសរុប ១៥៦ប្រកួតសម្រាប់ក្លឹប។ គាត់មានកុងត្រារហូតដល់ឆ្នាំ២០២៨ ហើយបានឈ្នះពាន Champions League ពីរដង និង La Liga បីដង។
Real Madrid ចាប់ផ្តើមរដូវកាល La Liga របស់ពួកគេទល់នឹង Mallorca នៅថ្ងៃអាទិត្យ ខណៈដែលពួកគេត្រូវការពារតំណែងជើងឯក La Liga របស់ខ្លួន។ កីឡាករ Militao សង្ឃឹមថានឹងអាចចូលរួមជួយក្រុមជាមួយនឹងកីឡាករ Vinicius៕