បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Crystal Palace បាននិយាយជាមួយនឹងក្លឹប Wolfsburg អំពីការចុះហត្ថលេខាយកខ្សែការពារ Maxence Lacroix ក្នុងករណីដែលកីឡាករ Marc Guehi និង Joachim Andersen ចាកចេញនៅរដូវក្តៅនេះ។
កីឡាករ Guehi មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Newcastle United នៅរដូវក្តៅនេះ ខណៈកីឡាករ Joachim Andersen ចង់បានដោយក្លឹប Fulham៕