បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយក្លឹប Napoli លោក Manna បាននិយាយអំពីស្ថានភាពកីឡាករ Osimhen ថា៖
“កីឡាករ Osimhen? ស្ថានភាពនៅពេលនេះគឺបិទជិត។ គាត់ចង់ចាកចេញ ប៉ុន្តែខ្ញុំគ្មានអារម្មណ៍ថាអាចទៅរួចសម្រាប់ក្លឹប PSG ឫក៏ Chelsea…. ឥលូវនេះពួកយើងកំពុងស្វែងរកដំណោះស្រាយជាមួយនឹងភ្នាក់ងាររបស់គាត់”៕