បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Stuttgart ជិតឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ El Bilal Touré ក្នុងនាមជាខ្សែប្រយុទ្ធថ្មីពីក្លឹប Atalanta ។
កញ្ចប់ផ្ទេរមានតម្លៃ ១៨លានអឺរ៉ូ សម្រាប់ក្លឹប Atalanta ជាមួយនឹងកុងត្រា ៥ឆ្នាំសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ ជំហានចុងក្រោយដែលត្រូវអនុវត្តតាម មុនពេលកិច្ចព្រមព្រៀងត្រូវបានបោះត្រា ប៉ុន្តែមានការនិយាយព្រមព្រៀងគ្នារួចរាល់ហើយ៕