Arsenal បានព្រមព្រៀងជាមួយអ្នកចាំទី Joan García

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Arsenal បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយអ្នកចាំទី Joan García ជនជាតិអេស្ប៉ាញលើលក្ខខណ្ឌផ្ទាល់ខ្លួន។

គាត់គឺជាគោលដៅអាទិភាពសម្រាប់ Arsenal ដើម្បីជំនួស Aaron Ramsdale ប្រសិនបើគាត់ចាកចេញក្នុងរយៈពេល 10 ថ្ងៃខាងមុខ។

ក្លឹប Espanyol ដឹងពីចំណាប់អារម្មណ៍របស់កាំភ្លើងធំ ប៉ុន្តែមិនទាន់មានការដេញថ្លៃជាផ្លូវការនៅឡើយ គ្រប់យ៉ាងវាអាស្រ័យលើ Ramsdale៕

Previous articleConor Gallagher នឹងហោះហើរទៅកាន់ Madrid នៅថ្ងៃនេះ
Next articleJamie Vardy បានបោះសម្តីទៅឲ្យ Spurs