ក្លឹបមួយនេះបើកការចរចាផ្ទេរយកកីឡាករ Mane ហើយ

បរទេស៖ អ្នកកាសែត Ben Jacobs បានរាយការណ៍ថាម្ចាស់ជើងឯក Saudi Pro League ២០២២-២៣ ក្លឹប Al-Ittihad បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើអតីតតារាឆ្នើម Liverpool កីឡាករ Mane នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត។ ក្លឹប Al-Ittihad បានធ្វើការសាកសូរក្លឹប Al-Nassr រួចហើយជាមួយនឹងការដាក់សំណើរ ហើយក្លឹបទាំងពីរកំពុងចរចាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដែលអាចកើតឡើងក្នុងទម្រង់នៃកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ឬកម្ចី។

Al-Ittihad v Al-Nassr - Saudi Pro League

លោក Jacob បានអោយដឹងថាក្លឹប Al-Ittihad បានសម្រេចចិត្តទាក់ទង់កីឡាករ Mane បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ និងអតីតកីឡាកររបស់ Real Madrid គឺ Benzema បានបង្ហាញពីបំណងចង់លេងជាមួយកីឡាករសញ្ជាតិសេណេហ្គាល់។ គាត់ជឿជាក់ថាការបន្ថែមរបស់ខ្សែបម្រើស្លាបរូបនេះក្នុងក្រុមនឹងជួយពួកគេប្រជែងដណ្តើមពានលីកម្តងទៀតក្នុងរដូវកាល ២០២៤-២៥ ខាងមុខនេះ។

Ronaldo Mane Al Nassr

កីឡាករ Mane មាន​រដូវ​កាល​ដំបូង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត បន្ទាប់​ពី​ផ្ទេរមកពី Bayern Munich កាល​ពី​រដូវ​ក្ដៅ​មុន។ គាត់បានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន ៤៦ដង នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប Al-Nassr ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន ១៩គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៨ដង។ ការចាកចេញរបស់ Mane នឹងក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ក្លឹបរបស់គាត់ ខណៈដែលគាត់បានបង្កើតភាពជាដៃគូប្រយុទ្ធដ៏រឹងមាំជាមួយ Cristiano Ronaldo ។

Cristiano Ronaldo Al-Nassr 2024-25

បន្ទាប់ពីរងបរាជ័យដ៏គួរឱ្យសោកស្ដាយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup ទល់នឹង Al-Hilal កីឡាករ Ronaldo និងសហការីរបស់គាត់នឹងត្រលប់មកវិញនៅថ្ងៃព្រហស្បតិ៍ សម្រាប់ការប្រកួតជាមួយនឹងក្រុម Al-Raed ក្នុងការប្រកួតបើកឆាក Saudi Pro League របស់ពួកគេ៕

Previous articleកីឡាករតេក្វាន់ដូ ITF សម្បត្តិ សុវណ្ណរ៉េន ទទួលបានមេដាយសំរឹទ្ធ ថ្ងៃបើកឆាក ជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា
Next articleNapoli រង់ចាំការឆ្លើយតបពីក្លឹប Chelsea សម្រាប់រឿងកីឡាករ Lukaku