Barca ចង់បាន Chiesa ក្រោយបរាជ័យក្នុងការផ្ទេរយក Nico Williams និង Rafael Leao

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato.it បានអោយដឹងថាក្លឹបនៅ Juventus ចង់ធ្វើការលក់កីឡាករ Chiesa ចេញមុនកុងត្រាគាត់ផុតនាចុងរដូវកាលនេះ។ ស្ថានភាពរបស់គាត់នៅ Juventus កាន់តែយ៉ាប់យ៉ឺនដល់ចំណុចដែលគាត់ត្រូវបានដកចេញពីក្រុមជម្រើសដំបូង។ គ្រូ​បង្វឹក​ថ្មី Thiago Motta មិន​បាន​បញ្ចូល​គាត់​ទៅ​ក្នុង​ផែនការ​របស់​ខ្លួន​ទេ នេះជា​ការ​សម្រេច​ចិត្ត​នេះទំនង់ជាត្រូវជម្រុញអោយក្លឹបធ្វើការលក់គាត់ចេញ ជាជាងធ្វើការពិចារណាក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុម។

ចំពេលមានសេចក្តីរាយការណ៍ពីឆន្ទៈរបស់ Juventus ក្នុងការចែកផ្លូវជាមួយ Chiesa ធ្វើអោយក្លឹប Barcelona មានបំណង់ចង់ផ្ទេរយកកីឡាករវ័យ ២៦ឆ្នាំរូបនេះ។ ទោះបីជាឈ្មោះកីឡាករ Chiesa មិនមែនជាជម្រើសដំបូងដែលក្លឹប Barcelona ចង់បាន ប៉ុន្តែក្រោយពីការបរាជ័យក្នុងការដេញតាម Nico Williams និង Rafael Leao ក្លឹបយក្សនៅកាតាឡានបានបញ្ជាក់អំពីការចង់ផ្ទេរយកនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។

ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍របស់ Barcelona ទៅលើ Chiesa កើតឡើង ស្របពេលដែលក្លឹបកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្លឹប Juventus ដែលដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona ហើយពួកគេមិនទាន់ទទួលបានសំណើរផ្លូវការនោះទេ ប៉ុន្តែពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការចរចារ។ ក្លឹប Juventus បានរាយការណ៍ថាមិនទទួលយកសំណើរដែលទាបជាង ១៥លានអឺរ៉ូនោះទេសម្រាប់កីឡាករ Chiesa ខណៈពេលដែលក្លឹប Juventus បានចំណាយ ៦០លានអឺរ៉ូក្នុងការនាំគាត់មក។ ជាមួយនឹងកិច្ចសន្យារបស់ Chiesa នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ Juventus ចង់ជៀសវាងការបាត់បង់គាត់គ្មានតម្លៃខ្លួន ហើយពួកគេនឹងព្រមទទួលយកនៅសំណើរដែលទាបបំផុតត្រឹម ១៥លានអឺរ៉ូ។

Juventus v AC Monza - Serie A TIM

ការទាមទារប្រាក់ឈ្នួលរបស់ Chiesa នៅតែជាឧបសគ្គដ៏សំខាន់។ កីឡាករសញ្ជាតិអ៊ីតាលីដែលបច្ចុប្បន្នរកបានប្រហែល ៥លានអឺរ៉ូក្នុងមួយរដូវកាលនៅក្លឹប Juventus ប៉ុន្តែគាត់ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការដំឡើងប្រាក់ខែដល់ ៧លានអឺរ៉ូ។ តួលេខនេះបង្កបញ្ហាប្រឈមសម្រាប់ Barcelona ខណៈក្លឹបកំពុងមានបញ្ហាជាមួយនឹង Financial Fair Play ដែលទាមទារអោយមានការលក់កីឡាករជាមុនសិន ដើម្បីអាចបំពេញតាមការទាមទាររបស់កីឡាករ​ Chiesa។ ប៉ុន្តែសម្រាប់ Barcelona ការទិញយក Chiesa នឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការពង្រឹងក្រុមរបស់ពួកគេនៅក្នុងទីផ្សារ ខណៈជម្រើសកីឡាករដែលមានគុណភាពខ្ពស់ គឺមានចំនួនកំណត់ និងតម្លៃខ្ពស់ផងដែរ៕

Previous articleក្លឹប Arsenal ត្រលប់មកប្រជែងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Victor Osimhen
Next articleក្លឹប Marseille ព្រមព្រៀងផ្ទេរយកកីឡាករ Jonathan Rowe ពីក្លឹប Norwich