Barca បង្ហើបតម្លៃខ្លួនកីឡាករ Christensen សម្រាប់ក្លឹបដែលចង់បានគាត់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករសញ្ជាតិដាណឺម៉ាកហាក់ដូចជាកីឡាករចុងក្រោយដែលក្លឹបយក្សនៅកាតាឡានត្រៀមនឹងលក់ ខណៈដែលពួកគេសម្លឹងរកការប្រមូលមូលថវិកាចំពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះជាកីឡាករបម្រុងសម្រាប់ការប្រកួតបើកឆាក La Liga របស់ក្លឹប Barca កាលពីថ្ងៃសៅរ៍ ហើយបានប្តូរចូលក្នុងទីលាននៅក្នុងរយៈពេល ២៥នាទីចុងក្រោយ ប៉ុន្តែវាហាក់ដូចជាគាត់មិនមែនជាផ្នែកសំខាន់នៃផែនការរបស់ Hansi Flick នោះទេ។

Dani Olmo Barcelona 2024-25

បច្ចុប្បន្នក្លឹបកាតាឡានមិនអាចចុះឈ្មោះកីឡាករ Dani Olmo បានទេ បន្ទាប់ពីគាត់ផ្ទេរពីក្លឹប RB Leipzig ហើយពួកគេត្រូវតែប្រមូលប្រាក់បន្ថែមទៀតដើម្បីអាចនាំចូលកីឡាករមកក្នុងក្រុមបាន។ ដោយមកចូលរួមជាមួយក្រុម Barca ក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនពីក្លឹប Chelsea កាលពីឆ្នាំ២០២២ ការលក់គាត់អាចជាប្រាក់ចំណេញសម្រាប់ក្លឹបនៅអេស្ប៉ាញ និងអាចជួយសម្រួលដល់ការចំណាយលើប្រាក់ឈ្នួលរបស់ពួកគេ ដែលអាចអនុញ្ញាតឱ្យ Barca ចុះឈ្មោះកីឡាករថ្មី។

របាយការណ៍បន្ថែមថាកីឡាករ Christensen បានទាក់ទាញចំណាប់អារម្មណ៍ពី Premier League ហើយក្លឹប Newcastle ក៏មានព័ត៌មានចចាមអារ៉ាមជាមួយគាត់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo កាលពីសប្តាហ៍មុនបានអោយដឹងថាក្លឹប Barca នឹងទាមទារតម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករ Christensen។

Ilkay Gundogan Barcelona

ក្លឹប Barca នៅសល់ពេលជាងមួយសប្តាហ៍ប៉ុណ្ណោះក្នុងការរៀបចំកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ Christensen ប្រសិនបើពួកគេចង់លក់គាត់មុនពេលទីផ្សារដោះដូរកីឡាករឈានដ៏ទីបញ្ចប់។ ពួកគេក៏ត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការចែកផ្លូវជាមួយនឹងកីឡាករ Ilkay Gundogan ដែលគ្រោងនឹងត្រលប់ទៅ Manchester City ក៏ដូចជា Ansu Fati, Vitor Roque និង Mikayil Faye ផងដែរ៕

Previous articleCEO របស់ក្លឹប AC Milan បញ្ជាក់យ៉ាងច្បាស់ជុំវិញព័ត៌មាន Leao ផ្ទេរទៅកាន់ Barca
Next articleក្លឹបនៅអារ៉ាប៊ីសាអូឌីត ដាក់សំណើរផ្ទេរយក Joao Cancelo