ក្លឹបនៅអារ៉ាប៊ីសាអូឌីត ដាក់សំណើរផ្ទេរយក Joao Cancelo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal បានដាក់សំណើរផ្លូវការក្នុងការចុះហត្ថលេខាយកកីឡាករ Joao Cancelo ខណៈការចរចាជាមួយនឹងក្លឹប Manchester City និងភ្នាក់ងាររបស់កីឡាករកំពុងធ្វើឡើង។

គាត់ជាជម្រើសទីមួយសម្រាប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Jorge Jesus ។ ក្នុងករណីដែលកីឡាករ Cancelo មកកាន់ Al Hilal នោះ ខ្សែការពារស្តាំងកីឡាករ Saud Abdulhamid អាចនឹងចាកចេញទៅកាន់ក្លឹប AS Roma ខណៈការពិភាក្សាបានធ្វើឡើងហើយ៕

Previous articleBarca បង្ហើបតម្លៃខ្លួនកីឡាករ Christensen សម្រាប់ក្លឹបដែលចង់បានគាត់
Next articleខ្សែបម្រើ Sander Berge ក្លាយជាកីឡាករទី៤ ដែលក្លឹប Fulham ទិញយកបាន