ខ្សែបម្រើ Sander Berge ក្លាយជាកីឡាករទី៤ ដែលក្លឹប Fulham ទិញយកបាន

បរទេស៖ ក្លឹប Fulham បានបញ្ចប់ការទិញយកខ្សែបម្រើ Sander Berge របស់ក្លឹប Burnley ។ នេះបើយោងតាមការចេផញផ្សាយបានអោយដឹងថាការចុះហត្ថលេខាយកកីឡាករ Berge មកកាន់ក្លឹប Fulham គឺស្ទើរតែរួចរាល់ទៅហើយ បន្ទាប់ពីក្លឹបបានយល់ព្រមបង់ប្រាក់ ២០លានផោន បូករួមទាំងតម្លៃបន្ថែម ៥លានផោន។ កីឡាករវ័យ ២៦ឆ្នាំបានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនមុនពេលធ្វើដំណើរមកកាន់ទីក្រុងឡុងដ៏នៅថ្ងៃអង្គារ៍ដើម្បីធ្វើតេស្តសុខភាព។

បន្ទាប់ពី Ryan Sessegnon, Jorge Cuenca និង Emile Smith Rowe កីឡាករ Sander Berge បានក្លាយជាកីឡាករទី៤ ខែក្លឹប Fulham បាននាំចូលនៅរដូវក្តៅនេះ។ កីឡាករ Berge នឹងមកជួយពង្រឹងនៅតំបន់បម្រើរបស់លោក Marco Silva បន្ទាប់ពីកីឡាករ​ Joao Palhinha ចូលរួមជាមួយ Bayern Munich ៕

Previous articleក្លឹបនៅអារ៉ាប៊ីសាអូឌីត ដាក់សំណើរផ្ទេរយក Joao Cancelo
Next articleក្លឹប Man Utd ដាក់សំណើរផ្ទេរយកកីឡាកររបស់ក្លឹប Atalanta