បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jadon Sancho នៅតែអាចចាកចេញពីក្លឹប Manchester United ជាមួយនឹងការពិភាក្សាបានកើតឡើង។
ក្លឹប Manchester United នៅតែពិចារណាអំពីស្ថានភាពរបស់កីឡាករ Jadon Sancho ខណៈទីផ្សារដោះដូររដូវក្តៅស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយ។ ក្លឹប Juventus បានធ្វើការទំនាក់ទំនង់ជាមួយនឹងភ្នាក់ងាររបស់កីឡាករ Sancho ខណៈគាត់ជាជម្រើសកីឡាករម្នាក់នៅក្នុងបញ្ជីឈ្មោះកីឡាករដែលពួកគេចង់បាន។ ក្លឹប PSG ធ្លាប់បាននិយាយជាមួយភ្នាក់ងាររបស់កីឡាករកាលពីសប្តាហ៍កន្លងទៅដូចគ្នា ប៉ុន្តែមិនដែលបានដាក់សំណើរជាផ្លូវការនោះទេ។ ការប្រជែងនៅតែបើកចំហរសម្រាប់ក្លឹបដែលចង់បានកីឡាករ Sancho៕



