កីឡាករ Francisco Conceicao បានទៅចូលរួមជាមួយក្លឹប Juventus ហើយ!

បរទេស៖ ខ្សែបម្រើស្លាបរបស់ក្លឹប FC Porto កីឡាករ Francisco Conceicao បានបញ្ចប់ការផ្ទេររបស់គាត់ទៅក្លឹប Juventus ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពីក្លឹបយក្សព័រទុយហ្គាល់ FC Porto ស្របពេលក្លឹបនៅ Serie A បានបញ្ជាក់កាលពីថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានបញ្ជាក់ថា៖ “ការមកដល់ថ្មីមួយទៀតនៅក្នុងគ្រួសារ Juventus ជាផ្លូវការណ៍ របស់កីឡាករ Francisco Conceicaoo ដែលបានមកដល់ទីក្រុង Turin ក្នុងលក្ខខណ្ឌខ្ចីសម្រាប់មួយរដូវកាល”៕

Previous articleAlonso ចង់ខ្ចីជើងខ្សែបម្រើវ័យក្មេងរបស់ក្លឹប Liverpool
Next articleChelsea ប្រកាសពីការផ្ទេរយកអ្នកចាំទីម្នាក់ពីក្លឹប Genk