បរទេស៖ ក្លឹប Chelsea បានបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទី Mike Penders ពីក្លឹប Genk ហើយខាងក្លឹបបានបញ្ជាក់អំពីការផ្ទេរមួយនេះនៅថ្ងអង្គារ៍។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមតោខៀវបានបញ្ជាក់ថា៖ “ក្លឹប Chelsea បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Mike Penders ពីក្លឹប KRC Genk គាត់នឹងមកចូលរួមជាផ្លូវការនៅរដូវក្ដៅខាងមុខនេះ។ អ្នកចាំទី Penders ដែលជាកីឡាករសញ្ជាតិបែលហ្ស៊ិកអាយុក្រោម ១៩ឆ្នាំនឹងចូលរួមជាមួយក្លឹប Chelsea ចាប់ពីរដូវក្តៅក្រោយ បន្ទាប់ពីបានយល់ព្រមលើកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០៣២”៕