Kepa នឹងទៅចូលរួមជាមួយក្លឹប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Chelsea បានត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង។

បច្ចុប្បន្ន​អ្នក​មើលថែសំណាញ់ទី​រូប​នេះ​កំពុង​ទទួលការធ្វើតេស្តសុខភាព មុនពេលបញ្ចប់​ការ​ផ្លាស់​ប្តូរ​ជា​ផ្លូវ​ការ​ទៅ​កាន់ក្លឹប Bournemouth។ មុនបញ្ចប់ការខ្ចីជើងនេះ កីឡាករសញ្ជាតិអេស្ប៉ាញបានបន្តស្នាក់នៅ Stamford Bridge មួយឆ្នាំបន្ថែមទៀត ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយពួកគេឥឡូវនេះមានសុពលភាពដល់ឆ្នាំ២០២៦៕

Previous articleChelsea ប្រកាសពីការផ្ទេរយកអ្នកចាំទីម្នាក់ពីក្លឹប Genk
Next articleក្លឹបមួយនេះ ឈប់ចាប់អារម្មណ៍ផ្ទេរយកកីឡាករ Victor Osimhen ហើយ