បរទេស៖ គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានលើកឡើងថា Jadon Sancho ទំនងជានឹងបន្តនៅ Old Trafford នៅរដូវកាលនេះ បើទោះបីជាមានការពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយ Chelsea ក៏ដោយ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ “តាមដែលខ្ញុំដឹងខ្ញុំរំពឹងថាគាត់នឹងស្នាក់នៅបាទ” ។
“យើងសប្បាយចិត្តជាមួយគាត់។ យើងត្រូវការក្រុមដ៏ល្អ។ យើងត្រូវប្រកួតជាច្រើនរហូតដល់ខែមករា។ បន្ទាប់ពីសម្រាក យើងលេងជារៀងរាល់ ៣ថ្ងៃម្តង ដូច្នេះពួកយើងត្រូវការជម្រើស”៕