Arsenal បញ្ជាក់អំពីការផ្ទេរយក Kingsley Coman ឬ Raheem Sterling

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Arsenal ចង់ចុះហត្ថលេខាលើ Kingsley Coman ឬ Raheem Sterling ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បានសម្រេចចិត្តបញ្ឈប់ការចង់បានពួកគេហើយ។

កីឡាករ Coman ចង់បន្តនៅ Bayern ខណៈពេលដែលក្រុមកាំភ្លើងធំជឿជាក់ថាមិនមានពេលច្រើនទេក្នុងការបញ្ចប់ការចុះហត្ថលេខាលើ Sterling ។ ពួកគេមិនចង់ធ្វើការផ្ទេរដែលមានការរារាំង ហើយប្រាក់ឈ្នួល ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ជាបញ្ហាសំខាន់ផងដែរ។ មាន​ការ​ពិភាក្សា​អំពី​ការ​ខ្ចី​ជើង ប៉ុន្តែ​វា​ហាក់​ដូច​ជា​មិនដំណើរការនោះទេ៕

Previous articleក្លឹបនៅអេស្ប៉ាញ ចង់ខ្ចីជើងកីឡាករ Antony និង Christian Eriksen
Next articlePep Guardiola បង្ហាញការព្រួយបារម្ភក៏ព្រោះតែមិនបានធ្វើរឿងមួយនេះ