Crystal កំពុងពិចារណាថាគួរផ្ទេរយកកីឡាករ Trevoh Chalobah ឫអត់?

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Crystal Palace នៅតែកំពុងពិចារណាលើការខ្ចីជើងខ្សែការពារ Trevoh Chalobah របស់ Chelsea ខណៈដែលទីផ្សារដោះដូរកីឡាករខិតជិតមកដល់ពេលបិទ។ ក្លឹបកំពុងវាយតម្លៃថាតើការបន្ថែមខ្សែការពារកណ្តាលម្នាក់ទៀតគឺចាំបាច់ឬអត់ បើទោះបីជាកីឡាករ Marc Guehi សម្រេចចិត្តបន្តនៅ Selhurst Park ក៏ដោយ។

របួសរបស់កីឡាករ Chadi Riad បានបង្កើនការពិភាក្សានៅក្នុងក្លឹបអំពីការពង្រឹងជម្រើសការពាររបស់ពួកគេ។ ខណៈពេលដែលការដាក់សំណើរសម្រាប់កីឡាករ Chalobah មិនទាន់ត្រូវបានធ្វើឡើងនៅឡើយ វានៅតែមានលទ្ធភាពនៅពេលដែលទីផ្សារដោះដូរជិតដល់ម៉ោងបិទ៕

Previous articleChelsea ដាក់សំណើរផ្ទេរ Sancho ក្នុងលក្ខខណ្ឌទាំងនេះ!!
Next articleខ្សែបម្រើ Billy Gilmour កាន់តែខិតជិតក្នុងការផ្ទេរទៅអ៊ីតាលី