បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma ជិតឈានដល់ការនិយាយកិច្ចព្រមព្រៀងជាមួយកីឡាករ Mario Hermoso ទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួន ខណៈដែលក្លឹបអ៊ីតាលីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយកខ្សែការពារសញ្ជាតិអេស្ប៉ាញទៅកាន់កីឡដ្ឋាន Stadio Olimpico។
ខណៈពេលដែលក្លឹបយក្សទួរគី Galatasaray នៅតែចាប់អារម្មណ៍លើ Hermoso ហើយក្លឹប Roma បាននឹងកំពុងនាំមុខក្នុងការប្រជែងមួយនេះ ដោយសារតែវាជាការចង់បានរបស់លោក Daniele De Rossi៕