ក្លឹបនៅ Premier League មួយកំពុងចរចាជាមួយកីឡាករ Matip

បរទេស៖ ខ្សែការពារសញ្ជាតិកាមេរូនវ័យ ៣៣ ឆ្នាំរូបនេះបានចាកចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីរយៈពេល ៨ឆ្នាំនៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយហង្សក្រហមបានផុតកំណត់នៅចុងរដូវកាលមុន។ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាឥឡូវនេះគាត់អាចត្រលប់មកក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ ខណៈដែលក្រុម West Ham បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារកណ្តាលរូបនេះ។

-Lopetegui

ក្រុមញញួរធំ បានចុះហត្ថលេខាលើកីឡាករដូចជា Max Kilman និង Jean-Clair Todibo ក្នុងកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅបើក ប៉ុន្តែពួកគេក៏បានចែកផ្លូវជាមួយខ្សែការពារ Thilo Kehrer, Angelo Ogbonna, Kurt Zouma និង Nayef Aguerd ផងដែរ។ ប្រភពព័ត៌មានបន្ថែមបានអោយដឹងថាអ្នកចាត់ការថ្មីលោក Julen Lopetegui កំពុងស្វែងរកការពង្រឹងខ្សែការពាររបស់ក្រុមបន្ថែមទៀត ហើយជាលទ្ធផល ក្លឹបបានចាប់ផ្តើមការពិភាក្សាជាមួយកីឡាករ Matip ។

ក្នុងអំឡុងពេលគាត់លេងអោយក្លឹប Liverpool កីឡាករ Matip បានបង្ហាញខ្លួនចំនួន ២០១ដងនៅគ្រប់ការប្រកួតទាំងអស់ ហើយជាផ្នែកសំខាន់នៃក្រុមរបស់លោក Jurgen Klopp ដែលបានឈ្នះពានរង្វាន់ Premier League, Champions League, FA Cup, Carabao Cup និង UEFA Super Cup ។

Edson Álvarez Erling Haaland West Ham Manchester City Premier League 2024-2025

ក្រុមរបស់លោក Lopetegui បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត Premier League បីលើកដំបូងរបស់ពួកគេ ហើយនឹងត្រលប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិនៅថ្ងៃទី១៤ ខែកញ្ញា ខណៈដែលពួកគេត្រូវប៉ះក្រុម Fulham នៅទីក្រុងឡុងដ៍៕

Previous articleក្លឹបចំនួន ៣ កំពុងប្រជែងគ្នាចង់បាន Kieran Trippier
Next articleកីឡាករ Rowe ត្រលប់មកកាន់ Old Trafford វិញ ក្រោយចាកចេញអស់ ២១ឆ្នាំ