ប្រធានក្លឹប Barcelona បង្ហាញអំពីដំណឹងល្អមួយសម្រាប់ទីផ្សារនាខែមករា

បរទេស៖ ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញទំនុកចិត្តថាក្លឹបនឹងអាចដោះស្រាយនៅបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងអាចចុះហត្ថលេខាលើកីឡាករថ្មី “ជាធម្មតា” នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ លោក Laporta ធានាថា Barcelona ស្ថិតនៅលើផ្លូវដើម្បីបំពេញតាមច្បាប់ 1:1 របស់ La Liga នៅខែមករាដែលនឹងដោះស្រាយបញ្ហាការចុះឈ្មោះកីឡាករ។

លោក Laporta បានប្រាប់អ្នកយកព័ត៌មានថា៖ “បាទ [យើងនឹងអាចចុះហត្ថលេខាលើកីឡាករជាធម្មតានៅក្នុងខែមករា] ពីព្រោះយើងមានគម្រោងអំពីច្បាប់ 1:1 របស់ LaLiga មុនពេលនោះ”។

“នៅពេលអ្នកនិយាយថាចុះហត្ថលេខា យើងអាចចុះហត្ថលេខាលើកីឡាករ បញ្ហាគឺការចុះឈ្មោះជាមួយលីគ។ វានឹងកាន់តែងាយស្រួលនៅពេលដែលយើងឈានដល់ច្បាប់ 1: 1 “។

“សម្រាប់ពេលនេះ យើងមិនគិតពីកីឡាករណាម្នាក់ [សម្រាប់ខែមករា] ទេ ពីព្រោះយើងសប្បាយចិត្តជាមួយនឹងក្រុមដែលយើងមាន។ ប៉ុន្តែ [នាយកកីឡា] Deco និងក្រុមរបស់គាត់កំពុងធ្វើការយ៉ាងខ្លាំងដើម្បីវិភាគអ្វីសម្រាប់តម្រូវការរយៈពេលមធ្យម និងរយៈពេលវែង។ យើង​ពេញចិត្ត​នឹង​អ្វីដែល​យើង​មាន Dani Olmo គឺជា​អាទិភាព ហើយ​យើង​បាន​ចុះហត្ថលេខា​ជាមួយ​គាត់ ខ្ញុំ​បាន​និយាយថា យើង​អាច​ចុះហត្ថលេខា​បានកីឡាករកំពូល ហើយ​វា​បាន​បង្ហាញ​ការពិត​”៕

Previous articleកីឡាករ Zubimendi បង្ហើបអំពីមូលហេតុដែលមិនផ្ទេរទៅកាន់ Liverpool
Next articleCarvajal បង្ហាញអំពីគោលដៅបន្ទាប់របស់ខ្លួន!