Real Madrid ចង់បានកីឡាកររបស់ក្លឹប Athletic Club មកជំនួសកន្លែងរបស់ Vinícius Júnior

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Real Madrid ត្រូវបានគេរាយការណ៍មកថាបើកចំហចំពោះការចាកចេញដ៏មានសក្តានុពលរបស់ខ្សែបម្រើស្លាប Vinícius Júnior ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយនឹងការមកដល់នាពេលថ្មីៗនេះរបស់កីឡាករ Kylian Mbappé ក្លឹបជឿជាក់ថាខ្លួនបានពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង ហើយប្រហែលជាមានអារម្មណ៍ថាមិនសូវពឹងផ្អែកលើកីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៤ឆ្នាំទៀតនោះទេ។

Vinicius Jr, a captivating dribbler and goalscorer - FIFPRO World Players'  Union

ជាមួយនឹងការផ្ទេរដ៏មានសក្តានុពលនេះ ក្លឹប Real Madrid ត្រូវបានគេនិយាយថាកំពុងពិចារណា Nico Williams របស់ Athletic Club ជាអ្នកមកជំនួសកន្លែងរបស់ Vinícius Júnior។ ខ្សែ​បម្រើ​ស្លាប​វ័យ ២២ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជាកីឡាករដែល​មាន​ទេព​កោសល្យ​ដ៏​លេចធ្លោ​មួយ​រូប​ ជា​ពិសេស​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ប្រទេស​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប។

Nico Williams Spain 2024

កីឡាករ Williams ធ្លាប់មានព័ត៌មានក្នុងការផ្ទេរទៅកាន់ក្លឹបធំៗដូចជា Barcelona និង Arsenal ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះទេ។ ឥឡូវនេះ ចំណាប់អារម្មណ៍របស់ Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងកើនឡើង ដោយក្លឹបជឿជាក់ថា Williams អាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងទម្រង់លេងរបស់ពួកគេ៕

Previous articleArsenal បង្ហើបអំពីមូលហេតុដែលមិនផ្ទេរយក Raphinha និង Amadou Onana
Next articleBarcelona ចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិសេណេហ្គាល់របស់ក្លឹប Generation Foot