បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានឱ្យដឹងថាក្លឹបកំពូលៗជាច្រើនរួមទាំងក្លឹប Barcelona កំពុងតាមដានយ៉ាងជិតឌិតទៅលើតារាឆ្នើម Amara Diouf របស់ក្រុម Generation Foot។ ខ្សែបម្រើស្លាបសេណេហ្គាល់អាយុ ១៦ ឆ្នាំទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់សម្រាប់ក្រុមអាយុក្រោម១៧ ឆ្នាំសេណេហ្គាល់ក្នុងការប្រកួត U17 World Cup។
អាជីពបាល់ទាត់របស់កីឡាករ Diouf បានជួបនៅបញ្ហាក្រោយពេលថ្មីៗនេះគាត់ត្រូវធ្វើការវះកាត់ដោយសាររបួសជង្គង់កាលពីរដូវក្តៅ។ របួសនេះនឹងធ្វើអោយគាត់អវត្តមាន ដើម្បីធ្វើការព្យាបាលនៅរបួស ប៉ុន្តែវាមិនបានបន្ថយចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗទៅលើយុវជនដែលមានទេពកោសល្យម្នាក់នេះនោះទេ៕