បរទេស៖ ក្លឹប Chelsea និង Atletico Madrid ទីបំផុតបានឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរ ៣៦លានផោនសម្រាប់ការផ្ទេរកីឡាករ Gallagher បន្ទាប់ពីដំណើរការចរចាដ៏តានតឹងនិងយូរ។ នៅចំនុចនេះ ក្លឹប Atletico ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង ប៉ុន្តែនៅទីបំផុតការផ្ទេរអាចកើតឡើង ក្រោយខ្សែបម្រើសញ្ជាតិអង់គ្លេសបានសម្លឹងឃើញអនាគតមិនច្បាស់លាស់នៅ Stamford Bridge បន្ទាប់ពីគាត់ត្រូវបានដកចេញពីក្រុមជម្រើសដំបូងរបស់លោក Maresca។
ការចាកចេញរបស់កីឡាករ Gallagher បានធ្វើអោយមានការប្រតិកម្មជាច្រើនពីសំណាក់អ្នកគាំទ្រក្លឹប Chelsea ដោយពួកគេមានអារម្មណ៍សោកស្តាយចំពោះការចាកចេញរបស់កីឡាករដែលមានទេពកោសល្យ។ កីឡាកររូបនេះក៏ជឿជាក់ផងដែរថាការរួមចំណែករបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសេសក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Mauricio Pochettino បានធ្វើអោយមានភាពគួរអោយចាប់អារម្មណ៍ ប៉ុន្តែភាពចាំបាច់ក្នុងការធ្វើឱ្យក្រុមមានតុល្យភាព និងកាត់បន្ថយប្រាក់ឈ្នួលដើម្បីអនុលោមតាមបទប្បញ្ញត្តិប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League បានបង្ខំឱ្យក្រុមតោខៀវចែកផ្លូវគ្នាមួយកីឡាករ Gallagher។
នៅពេលដែល Gallagher ត្រូវបានគេសួរអំពីគំនិតរបស់គាត់ចំពោះគំនិតរបស់ Maresca ដែលថាគាត់មិនសមនឹងទម្រង់លេងរបស់គ្រូបង្វឹករូបនេះ ត្រូវបានគាតនិយាយថា៖ “ខ្ញុំមិនគិតថាវាជាការពិតទេ។ ខ្ញុំគិតថាកាលពីរដូវកាលមុនខ្ញុំមានរដូវកាលដ៏ល្អជាមួយ Chelsea ហើយអ្នកអាចមើលឃើញ ដោយលោក Mauricio Pochettino បានដាក់ខ្ញុំលេងគ្រប់ការប្រកួត ហើយគាតបានបង្ហាញការជឿជាក់លើខ្ញុំ។ ហើយអ្នកគាំទ្របានកោតសរសើរចំពោះអ្វីដែលខ្ញុំបានធ្វើនៅលើទីលាន។ ខ្ញុំពិតជាដឹងគុណចំពោះរឿងទាំងអស់នេះ និងអរគុណយ៉ាងខ្លាំងចំពោះ Pochettino ដែលបានផ្តល់ឱ្យខ្ញុំ និងបានបង្ហាត់បង្ហាញនៅទម្រង់ដ៏ល្អសម្រាប់ខ្ញុំនៅ Chelsea”។
កីឡាករ Gallagher បានមកកាន់ក្លឹប Chelsea តាំងពីអាយុ ៨ឆ្នាំ ហើយទោះបីជាមានការបង្ខំអោយគាត់ចាកចេញក៏ដោយ Gallagher បានឆ្លុះបញ្ចាំងពីពេលវេលារបស់គាត់នៅ Chelsea ដោយមោទនភាព ដោយកត់សម្គាល់ថាវាតែងតែជាសុបិនរបស់គាត់ក្នុងការលេងឱ្យក្លឹប។
“ជាក់ស្តែងនៅក្នុងបាល់ទាត់ អ្វីៗក៏អាចកើតឡើង។ ខ្ញុំបានចាកចេញពី Chelsea ប៉ុន្តែខ្ញុំក្រឡេកទៅមើលការចងចាំទាំងអស់របស់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំអាចលេងឱ្យពួកគេសម្រាប់ពីរបីឆ្នាំដែលខ្ញុំបានធ្វើ។ ក្តីសុបិន្តបានក្លាយជាការពិត។ ដូច្នេះខ្ញុំមានសំណាងណាស់”។
“និយាយដោយស្មោះត្រង់ជាមួយ Chelsea ខ្ញុំមានតែរឿងល្អៗដែលត្រូវនិយាយ។ ក្លឹបបាល់ទាត់ដ៏អស្ចារ្យ ក្លឹបកុមារភាពរបស់ខ្ញុំ ដែលខ្ញុំធំឡើងតាមរយៈសាលាបាល់ទាត់។ ខ្ញុំពិតជាអរគុណ និងដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់ខ្ញុំនៅក្នុងសាលា និងក្រុមឈុតធំ។ សម្រាប់អ្នកគាំទ្រ ជាពិសេសកាលពីរដូវកាលមុន ពួកគេពិតជាផ្តល់ភាពកក់ក្តៅដល់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ជឿជាក់ និងល្អ និងសប្បាយចិត្តខ្លាំងណាស់ ដូច្នេះខ្ញុំចាកចេញពី Chelsea ជាមួយនឹងការចងចាំដ៏ពិសេស”។
ឥឡូវនេះនៅឯក្លឹប Atletico Madrid កីឡាករ Gallagher មានការប្រកួតប្រជែងថ្មីមួយនៅចំពោះមុខគាត់ ខណៈដែលគាត់សម្របខ្លួនទៅនឹងទម្រង់បាល់ទាត់ផ្សេងគ្នានៅក្នុង La Liga ។ ពួកគេនឹងត្រូវប្រកួតជាមួយក្លឹប Valencia នៅថ្ងៃទី១៥ ខែកញ្ញា ហើយ Gallagher នឹងសង្ឃឹមថានឹងកីឡាករសំខាន់ម្នាក់នៅក្នុងការប្រកួតនេះ៕