បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្រុម Manchester United កីឡាករ Antony កំពុង “ជំរុញ” ការចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង។
ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលអាចនឹងត្រូវផ្ទេរចេញពីក្លឹប ខណៈក្លឹប Fenerbahce ដែលដឹកនាំដោយលោក Jose Mourinho បានចាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ដូចគ្នាមុនទីផ្សារដោះដូររបស់ទួរគីបិទនៅថ្ងៃសុក្រនេះ៕