នាយកប្រតិបត្តិរបស់ក្លឹប Aston Villa បង្ហើបថាមានសំណើរជាង ៤០ ដែលចង់បាន Jhon Duran

បរទេស៖ លោក Damian Vidagany នាយកប្រតិបត្តិរបស់ក្លឹប Aston Villa បានបង្ហើបថា ក្លឹបបានទទួលសំណើរប្រមាណ ៤០ សម្រាប់ខ្សែប្រយុទ្ធ Jhon Duran នៅរដូវក្តៅនេះ។

គាត់បាននិយាយថា៖ “នៅក្នុងក្រុមនីមួយៗមានមុខតំណែងសំខាន់ពីរ” ។

“ពិតណាស់ រាល់តំណែងគឺសំខាន់ ប៉ុន្តែអ្នកចាំទី និងខ្សែប្រយុទ្ធគឺជាមុខតំណែងជាក់លាក់ពីរ។ ប្រសិនបើអ្នកមានអ្នកចាំទីដ៏អស្ចារ្យ ហើយអ្នកចាំទីដៃទី២អាចល្អតាមដែលគាត់អាចធ្វើទៅបាន ប៉ុន្តែវាពិបាកក្នុងការផ្លាស់ប្តូរ។ ប្រសិនបើអ្នកមាន Ollie Watkins វាជាការលំបាកខ្លាំងណាស់ក្នុងការស្វែងរកនរណាម្នាក់ដែលប្រសើរជាងនេះ ពីព្រោះគាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ ប្រហែលជាខ្សែប្រយុទ្ធល្អលំដាប់ទី២ ឫទី៣ នៅ Premier League”។

“Ollie គឺជាខ្សែប្រយុទ្ធជំនាញ់ និងមានគុណភាពខ្ពស់។ ដូច្នេះតើ Durán ចង់ចាកចេញពីក្លឹបទេ? បាទ។ វាជារឿងធម្មតាទេព្រោះគាត់ចង់លេង។ មានក្លឹបមិនតិចជាង ៤០ ទេដែលចង់បាន Durán ពីព្រោះមនុស្សគ្រប់គ្នាចង់បានគាត់”៕

Previous articleខ្សែប្រយុទ្ធ David Datro Fofana កាន់តែខិតជិតការចាកចេញពីតោខៀវ
Next articleក្លឹបមួយថាមិនចង់ផ្ទេរយកកីឡាករ Kieran Trippier នោះទេ