ខ្សែប្រយុទ្ធ David Datro Fofana កាន់តែខិតជិតការចាកចេញពីតោខៀវ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែប្រយុទ្ធ David Datro Fofana របស់ Chelsea ជិតឈានដល់ការចូលរួមជាមួយក្លឹបក្រិក AEK Athens ខណៈដែលការចរចាររវាងក្លឹបទាំងពីរបានកាន់តែតានតឹងក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ។

កីឡាករ Fofana បានចូលរួមជាមួយ Chelsea ពីក្លឹប Norwegian Molde ក្នុងខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ៨.៤លានផោន។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហាញខ្លួនតែបីលើកប៉ុណ្ណោះសម្រាប់ក្រុមតោខៀវ។ ដើម្បីស្វែងរកពេលវេលាលាងបន្ថែមទៀត ធ្វើអោយកីឡាករ Fofana បានចំណាយពេលខ្ចីជើងនៅ Burnley និង Union Berlin៕

Previous articleឯកឧត្តម វ៉ាត់ ចំរើន ៖ កុំបន្ទោសបង្អាប់គ្នា ក្នុងយុទ្ធគុនចម្រុះខ្មែរបុរាណ ដោយប្រកួតប្រជែងគ្នាស្វែងរកឧត្តមភាពផ្នែកបច្ចេកទេសវិញ
Next articleនាយកប្រតិបត្តិរបស់ក្លឹប Aston Villa បង្ហើបថាមានសំណើរជាង ៤០ ដែលចង់បាន Jhon Duran