ការចាកចេញរបស់ Sterling បានធ្វើអោយមានទំនាស់ផ្ទៃក្នុងនៅក្លឹប Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាការចាកចេញរបស់ Raheem Sterling ពី Chelsea ទៅកាន់ Arsenal នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ បានបង្កើនការប្រេះឆារវាងសហម្ចាស់ក្លឹបគឺ Todd Boehly និង Behdad Eghbali។

លោក Boehly ដែលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការនាំយក Sterling ទៅកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនឹងការសម្រេចចិត្តលក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះចេញ។ ទោះជាយ៉ាងណាក៏ដោយលោក Eghbali បានដើរតួយ៉ាងសំខាន់ក្នុងជម្រុញការលក់ Sterling ចេញពីក្លឹប ទោះបីជាមានការតស៊ូមតិជាមួយលោក Boehly ក៏ដោយ។ ការខ្វែងគំនិតគ្នារបស់ម្ចាស់ទាំងពីរលើអនាគតរបស់កីឡាករ Sterling បានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងរវាងពួកគេ ហើយស្ថានភាពនេះអាចនឹងឈានដ៏ការដួលរលំកិច្ចសហកា៕

Previous articleខ្សែការពារ Emerson Palmieri បញ្ជាក់អំពីអនាគតខ្លួននៅ West Ham
Next articleRaphinha បដិសេធសំណើរប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីស្នាក់នៅបន្តជាមួយ Barca