បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild’s Christian Falk បានអោយដឹងថាក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកខ្សែបម្រើ Paris Saint-Germain និងហូឡង់ Xavi Simons មកជំនួសកន្លែងរបស់កីឡាករ Kevin De Bruyne នៅរដូវក្តៅក្រោយនេះ។ កីឡាករសញ្ជាតិហូឡង់អាយុ ២១ឆ្នាំដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប RB Leipzig បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែទម្រង់លេងដ៏អស្ចារ្យរបស់គាត់ទាំងនៅរដូវកាលមុន និងនៅដើមរដូវកាល ២០២៤-២៥ ។
ទោះជាយ៉ាងណាក៏ដោយ City អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីក្លឹប Liverpool និង Bayern Munich ដែលក្លឹបទាំងពីរកំពុងតាមដានស្ថានភាពរបស់ខ្សែបម្រើវ័យក្មេងនេះផងដែរ។ កីឡាករ Simons ដែលមានតម្លៃខ្លួនប្រហែល ៨០លានអឺរ៉ូ មានកិច្ចសន្យាជាមួយ PSG ដល់ឆ្នាំ២០២៧ ដែលវាអាចជាការផ្ទេរដ៏មានភាពស្មុគស្មាញមួយសម្រាប់ក្លឹបដែលចង់បានគាត់។ ខណៈពេលដែលក្លឹប Leipzig ចង់រក្សាគាត់ជាអចិន្ត្រៃយ៍ ប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុអាចរារាំងពួកគេមិនឱ្យប្រកួតប្រជែងជាមួយ City ឬ Liverpool ការផ្ទេរមួយនេះ៕