បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United កំពុងសម្លឹងរកមើលការផ្តល់កិច្ចសន្យារយៈពេលវែងថ្មីដល់កីឡាករវ័យក្មេងដែលមានទេពកោសល្យបំផុតរបស់ពួកគេពីរនាក់គឺ Kobbie Mainoo និង Amad Diallo ។
បិសាចក្រហមចង់ឱ្យកីឡាករបង្ហាញអំពីការតាំងចិត្តរបស់ពួកគេជាមួយនឹងក្លឹប និងបញ្ចប់នៅការចរចាទៅលើកិច្ចសន្យាថ្មីនេះអោយបានមុនចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយកីឡាករទាំង២ នឹងស្វែងរកការធានាអំពីពេលវេលាប្រកួតរបស់ពួកគេ មុននឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងថ្មី៕