Sporting បង្ហើបតម្លៃលក់ខ្សែប្រយុទ្ធ Viktor Gyokeres សម្រាប់ខែមករាខាងមុខ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សព័រទុយហ្គាល់ Sporting CP នឹងលក់ខ្សែប្រយុទ្ធ Viktor Gyokeres ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអឺរ៉ុបដូចជា Barcelona និង Arsenal ។

ក្លឹប Sporting CP បានកំណត់តម្លៃខ្សែប្រយុទ្ធរូបនេះប្រមាណ ១០០លានអឺរ៉ូ។ ក្រុមកាំភ្លើងធំមានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរយកកីឡាកររូបនេះនៅរដូវក្តៅកន្លងមក ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេចនៅបញ្ចប់៕

Previous articleMan Utd និង Real ចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិក្រូអាតរបស់ក្លឹប Dinamo Zagreb
Next articleដើម្បីបញ្ចប់ការចាប់អារម្មណ៍របស់ Liverpool!! ក្លឹប Newcastle នឹងធ្វើរឿងមួយនេះ