បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Express បានអោយដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅអតីតអ្នកចាត់ការក្លឹប Juventus លោក Massimiliano Allegri ក្នុងករណីដែលពួកគេត្រូវការអ្នកជំនួសកន្លែងរបស់លោក Erik ten Hag។
លោក Allegri ជាអ្នកបំបែកកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់នៅពេលគាត់ដឹកនាំនៅ Juventus ដែលជាកន្លែងគាត់អាចឈ្នះពាន Serie A ដល់ទៅ ៥ដង។ គាត់ត្រូវបានគេមើលឃើញថាជាជម្រើសដ៏សាកសម ប្រសិនជាតំណែងរបស់លោក Erik ten hag ត្រូវបានដាក់ចេញ៕