Ten Hag សម្លឹងរកមើលការផ្ទេរយកកីឡាករជម្រើសជាតិហូឡង់ម្នាក់នេះទៀត

បរទេស៖ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅរបស់ United បានឃើញសកម្មភាពដ៏សកម្ម ខណៈដែលអ្នកចាត់ការ Erik ten Hag មានគោលបំណងពង្រឹងក្រុមរបស់គាត់នៅគ្រប់មុខតំណែងសំខាន់ៗជាច្រើន។ ក្រុមបិសាចក្រហមបាននាំយកកីឡាករ ៥រូបមកកាន់ក្លឹប ដែលរួមមាន Joshua Zirkzee, Leny Yoro, Matthijs de Ligt និង Manuel Ugarte។

Xavi Simons Leipzig 2024

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គោលដៅទាំងអស់ត្រូវបានពួកគេយកមកមុនពេលទីផ្សារដោះដូរកីឡាករបិទទេ ហើយឥឡូវនេះវាត្រូវបានបង្ហាញដោយលោក Fabrizio Romano បានបញ្ជាក់ថាកីឡាករ Simons បានរបូតចេញពីកីឡាករដែលពួកគេចង់បាន។ ក្លឹប United បានសាកសួរអំពីលក្ខខណ្ឌរបស់កីឡាករ Simons នៅដើមរដូវក្តៅ មុនពេលដែលគាត់បានទៅចូលរួមជាមួយនឹងជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ Euro ២០២៤។ ប៉ុន្តែខ្សែបម្រើរូបនេះមិនចាប់អារម្មណ៍នឹងការផ្ទេរទៅកាន់ប្រទេសអង់គ្លេសទេ ហើយជំនួសមកវិញបានពេញចិត្តការវិលត្រឡប់ទៅកាន់ Leipzig ជាកន្លែងដែលគាត់រីករាយនឹងការខ្ចីជើងដ៏មានផលិតភាពក្នុងឆ្នាំ ២០២៣-២៤ ។

Xavi Simons

ដំណើររបស់ Simons នៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុបបានចាប់ផ្តើមនៅ Barcelona ជាកន្លែងដែលគាត់ត្រូវបានគេសរសើរថានឹងមានអនាគតដ៏ភ្លឺស្វាងបំផុត។ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ២០២២ គាត់បានសម្រេចចិត្តចាកចេញពីក្លឹបយក្សកាតាឡាន ហើយបានចូលរួមជាមួយក្លឹប Paris Saint-Germain (PSG) ដើម្បីស្វែងរកឱកាសលេងបន្ថែមទៀតនៅកម្រិតជាន់ខ្ពស់។ ខណៈពេលដែលក្លឹប PSG បានផ្តល់ឱកាសឱ្យគាត់ដំបូងក្នុងការបង្កើតកំណត់ត្រារបស់ខ្លួន ប៉ុន្តែភ្លាមៗនោះគាត់ក៏ត្រូវបានគេខ្ចីទៅកាន់ក្លឹប PSV Eindhoven សម្រាប់រដូវកាល ២០២២-២៣។

ទោះបីជាការខ្ចីជើងដ៏ជោគជ័យរបស់គាត់នៅក្លឹប PSV Eindhoven ក៏ដោយ ក៏កីឡាករ Simons បានរកឃើញថាវាពិបាកក្នុងការស្វែងរកជម្រើសដំបូងនៅ PSG នៅពេលគាត់ត្រលប់មកវិញនៅរដូវក្តៅឆ្នាំ២០២៣។ PSG បានទទួលស្គាល់ពីតម្រូវការរបស់គាត់សម្រាប់ពេលវេលាលេងនៅលើទីលាន ដើម្បីបន្តការអភិវឌ្ឍន៍របស់គាត់ក្លឹបក៏បានសម្រេចចិត្តអោយគាត់ខ្ចីម្តងទៀត ហើយក្លឹប Leipzig បានក្លាយជាក្លឹបបន្ទាប់។

Rot-Weiss Essen v RB Leipzig - DFB-Pokal

ទោះបីជា Xavi Simons បានជ្រើសរើសត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញសម្រាប់រដូវកាលបច្ចុប្បន្នក៏ដោយ ប៉ុន្តែអនាគតរបស់គាត់នៅតែជាប្រធានបទក្តី ខណៈមាក្លឹបជាច្រើនចាប់អារម្មណ៍។ លោក Romano បានបញ្ជាក់ថាខ្សែបម្រើសញ្ជាតិហូឡង់អាចបើកចំហរចំពោះការប្រកួតប្រជែងថ្មីនៅដើមរដូវក្តៅឆ្នាំ២០២៥ ហើយនេះអាចធ្វើអោយ Man Utd ចាប់អារម្មណ៍ឡើងវិញ។ ដោយសារភាពស្និទ្ធស្នាលរបស់ Ten Hag ចំពោះកីឡាករហូឡង់ វានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេក្នុងការឃើញបិសាចក្រហមធ្វើការបញ្ចុះបញ្ចូលថ្មីទេ នៅពេលដែលពួកគេមើលឃើញឪកាស៕

Previous articleLuka Jovic បង្ហាញតម្រុយនៃការចាកចេញ នៅក្នុងទីផ្សារដោះដូរនាខែមករា
Next articleReal Madrid ចាប់អារម្មណ៍ខ្សែការពារវែង ១៩ឆ្នាំរបស់ក្លឹប Valencia