Real Madrid ចាប់អារម្មណ៍ខ្សែការពារវែង ១៩ឆ្នាំរបស់ក្លឹប Valencia

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាខ្សែការពារ Yarek Gasiorowski របស់ Valencia បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Real Madrid ដែលត្រូវបានគេរាយការណ៍ថាកំពុងតាមដានកីឡាករជម្រើសជាតិអេស្ប៉ាញ U-19 ម្នាក់នេះ។

កីឡាករ Gasiorowski ដែលត្រូវបានដំឡើងទៅក្រុមដំបូងរបស់ Valencia កាលពីមួយឆ្នាំមុន បានបង្ហាញខ្លួននៅ La Liga ពីរលើកក្នុងរដូវកាលនេះ នឹងបានបង្ហាញពីសមត្ថភាពរបស់គាត់។ ក្លឹប Real Madrid មើល​ឃើញ​ខ្សែ​ការពារ​កណ្តាល​វ័យ​ក្មេង​រូប​នេះ​ជាជម្រើសពង្រឹងក្រុមរយៈពេលវែងរបស់ពួកគេ ហើយមានចំណាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ មុន​ពេល​តម្លៃ​ខ្លួន​ឡើង​ថ្លៃ​បន្ថែម​ទៀត។

FC Barcelona v Valencia CF - LaLiga EA Sports

កុងត្រារបស់ខ្សែការពារជាមួយក្លឹប Valencia មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥ ខណៈក្លឹបមានជម្រើសក្នុងការបន្តកុងត្រានេះរយៈពេល ២ឆ្នាំបន្ថែមទៀត។ លក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ដែលមាននៅក្នុងកុងត្រានាពេលបច្ចុប្បន្នគឺប្រមាណ ៤៥លានអឺរ៉ូ ដែលធ្វើឱ្យគាត់ក្លាយជាការវិនិយោគដ៏សំខាន់សម្រាប់ក្លឹបដែលចាប់អារម្មណ៍៕

Previous articleTen Hag សម្លឹងរកមើលការផ្ទេរយកកីឡាករជម្រើសជាតិហូឡង់ម្នាក់នេះទៀត
Next articleខ្សែការពារ Sam Beukema បានក្លាយជាគោលដៅដ៏ចាប់អារម្មណ៍ពីក្លឹបធំៗនៅអឺរ៉ុប