បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួនកំពុងតាមដានវឌ្ឍនភាពរបស់ខ្សែការពារ Sam Beukema របស់ក្លឹប Bologna ។
ខ្សែការពារកណ្តាលសញ្ជាតិហូឡង់បានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ និងបានលេងយ៉ាងជាប់លាប់នៅក្នុងរដូវកាលកាលនេះ។ គាត់ត្រូវបានក្លឹបតាមដានខណៈគាត់បានបង្ហាញខ្លួននៅក្នុងការប្រកួត Champions League ៕