បរទេស៖ ក្លឹប West Ham ចាប់ផ្តើមខកចិត្តក្នុងរដូវកាល Premier League ដោយអាចទទួលបានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះពីការប្រកួតលីកចំនួន ៥លើកដំបូងរបស់ពួកគេ។
នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា ទោះជាយ៉ាងណាក៏ដោយ ក្រុមញញួរធំមិនប្រញាប់ប្រញាល់ក្នុងការចែកផ្លូវជាមួយអ្នកចាត់ការ Julen Lopetegui នោះទេ៕