បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានអញ្ជើញកីឡាករម៉ិកស៊ិកវ័យ ១៥ឆ្នាំ Gilberto Mora ឱ្យទៅលេងសាលាយុវជនដ៏ល្បីល្បាញរបស់ខ្លួន La Masia ខណៈដែលពួកគេសង្ឃឹមថានឹងចុះហត្ថលេខាយករូបគាត់។
ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សកាតាឡាននឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបដូចជា Manchester City, Crystal Palace និង Tottenham ដែលសុទ្ធតែបានបញ្ជូនអ្នកសង្កេតការណ៍ដើម្បីតាមដានការវិវត្តរបស់កីឡាករវ័យក្មេងរូបនេះ៕