បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាខ្សែការពារ Yarek Gasiorowski របស់ Valencia បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Real Madrid ដែលត្រូវបានគេរាយការណ៍ថាកំពុងតាមដានកីឡាករជម្រើសជាតិអេស្ប៉ាញ U-19 ម្នាក់នេះ។
កីឡាករ Gasiorowski ដែលត្រូវបានដំឡើងទៅក្រុមដំបូងរបស់ Valencia កាលពីមួយឆ្នាំមុន បានបង្ហាញខ្លួននៅ La Liga ពីរលើកក្នុងរដូវកាលនេះ នឹងបានបង្ហាញពីសមត្ថភាពរបស់គាត់។ ក្លឹប Real Madrid មើលឃើញខ្សែការពារកណ្តាលវ័យក្មេងរូបនេះជាជម្រើសពង្រឹងក្រុមរយៈពេលវែងរបស់ពួកគេ ហើយមានចំណាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ មុនពេលតម្លៃខ្លួនឡើងថ្លៃបន្ថែមទៀត។
កុងត្រារបស់ខ្សែការពារជាមួយក្លឹប Valencia មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥ ខណៈក្លឹបមានជម្រើសក្នុងការបន្តកុងត្រានេះរយៈពេល ២ឆ្នាំបន្ថែមទៀត។ លក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ដែលមាននៅក្នុងកុងត្រានាពេលបច្ចុប្បន្នគឺប្រមាណ ៤៥លានអឺរ៉ូ ដែលធ្វើឱ្យគាត់ក្លាយជាការវិនិយោគដ៏សំខាន់សម្រាប់ក្លឹបដែលចាប់អារម្មណ៍៕