បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាប្រធានផ្នែកកីឡានៃក្រុមជម្រើសជាតិបាល់ទាត់អាឡឺម៉ង់លោក Rudi Voller បានសម្តែងការកោតសរសើរចំពោះអតីតគ្រូបង្វឹកក្លឹប Liverpool និង Borussia Dortmund លោក Jurgen Klopp ហើយបានណែនាំថា បុរសវ័យ ៥៧ឆ្នាំអាចមកជំនួសកន្លែងរបស់លោក Julian Nagelsmann ជាគ្រូបង្វឹកនាពេលអនាគត។
លោក Klopp បានចាកចេញពីហង្សក្រហមនៅចុងរដូវកាល ២០២៣/២៤ ហើយមិនមានគម្រោងក្នុងការទៅគ្រប់គ្រង់ក្រុមណាក្នុងរយៈពេល ១២ខែបន្ទាប់នោះទេ ខណៈដែលគាត់កំពុងសម្រាកលំហែកាយនៅពេលនេះ៕