អ្នកចាំទីរបស់ Porto ក្លាយជាជម្រើសមកជំនួសកន្លែង Marc-Andre ter Stegen ដែលមានរបួស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Ekrem Konur បានអោយដឹងថាក្លឹប Barcelona កំពុងពិចារណាលើការផ្ទេរអ្នកចាំទីវ័យ ២៥ឆ្នាំ Diogo Costa របស់ Porto ដែលជាជម្រើសរយៈពេលវែងក្នុងការមកជំនួសកន្លែងរបស់អ្នកចាំទី Marc-Andre ter Stegen ដែលមានបញ្ហារបួស។

Diogo Costa Porto 2023-24

ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរដ៏មានសក្តានុពលសម្រាប់ Costa នឹងក្លាយជាឧបសគ្គមួយទៀតសម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ កីឡាករសញ្ជាតិព័រទុយហ្គាល់មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៧៥លានអឺរ៉ូ ដែលនេះជាកត្តាធ្វើអោយមានការប្រកួតប្រជែងសម្រាប់ក្លឹប Barca ដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ពួកគេកំពុងមាននាពេលបច្ចុប្បន្ន៕

Previous articleBarca កំពុងតាមដានខ្សែប្រយុទ្ធរបស់ឆ្នើមរបស់ក្លឹប Aston Villa
Next articleCasemiro និង Christian Eriksen អាចនឹងចាកចេញពី Man Utd!